
ខេត្តកណ្តាលទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចចិនមកពីក្រុងវ៉ៃហ្វាង ខេត្តសានតុង ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគ
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល សម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូវិនិយោគិន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកដល់ខេត្តកណ្តាល ដើម្បីធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់រកឱកាសវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្តាលនាពេលនេះ ហើយខេត្តកណ្តាល ជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយ នៃព្រះរាជាណាចក្រកម្ពុជា មានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ មានផ្ទៃដីសរុប ៣ ២៧៨.៤៨ គីឡូម៉ែត្រក្រឡា ផ្លូវជាតិ ឆ្លងកាត់ខេត្ត ចំនួន០៧ខ្សែ បន្ថែមពីលើផ្លូវជាតិ ខេត្តកណ្តាលក៏នៅមានខ្សែផ្លូវសំខាន់ៗ មួយចំនួនទៀតឆ្លងកាត់ មានជាអាទិ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿន កណ្តាល-បាវិត (ភ្ជាប់ព្រំដែនវៀតណាម) និងផ្លូវក្រវ៉ាត់ក្រុងទី៣ (ដែលថ្មីៗនេះទើបបានប្រសិទ្ធ នាមថា “មហាវិថីស៊ីជីនពីងៗ)។











