
ដោះស្រាយបញ្ចប់ ការរង់ចាំជាង ៣០ឆ្នាំ! កំណាត់ផ្លូវលេខ៧៩ ក្នុងក្រុងស្ទឹងត្រែង ត្រូវបានឯកភាពទម្លាយបើកផ្លូវ និងត្រៀមស្ថាបនាជាផ្លូវបេតុងជូនប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីជាប់គាំង និងមិនអាចទម្លាយបើកផ្លូវបានអស់រយៈពេលប្រមាណជាង ៣០ឆ្នាំ (តាំងពីឆ្នាំ១៩៩៥) កំណាត់ផ្លូវលេខ៧៩ ស្ថិតក្នុងភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានសម្របសម្រួលដោះស្រាយដោយជោគជ័យ និងទទួលបានការឯកភាពទម្លាយបើកផ្លូវជាផ្លូវការហើយ ព្រមទាំងត្រៀមស្ថាបនាជាផ្លូវបេតុងនាពេលដ៏ខ្លីខាងមុខ ដើម្បីបម្រើផលប្រយោជន៍ និងការធ្វើដំណើរជូនប្រជាពលរដ្ឋ។











