អាជ្ញាធរខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនកងកម្លាំងចម្រុះប្រចាំការ នៅតំបន់អូរសេវ ឃុំស្តៅ ស្រុកសេសាន ខណៈយុទ្ធនាការទទួលពលរដ្ឋចូលរស់នៅឈានដល់ថ្ងៃទី៤

អាជ្ញាធរខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនកងកម្លាំងចម្រុះប្រចាំការ នៅតំបន់អូរសេវ ឃុំស្តៅ ស្រុកសេសាន ខណៈយុទ្ធនាការទទួលពលរដ្ឋចូលរស់នៅឈានដល់ថ្ងៃទី៤

ខេត្តស្ទឹងត្រែង៖ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត រួមដំណើរដោយលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅឧបត្ថម្ភគាំទ្រដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន ដែលកំពុងឈរជើងបំពេញបេសកកម្ម នៅចំណុចតំបន់អូរសេវ ឃុំកំភុន ស្រុកសេសាន។

ព័ត៌មានពាក់ព័ន្ធ

លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខតាមខ្ទងផ្ទះ ពលរដ្ឋដែលទើបទទួលបានផ្ទះ និងដីកសិកម្ម ក្នុងគម្រោង «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព» នៅស្រុកសេសាន
សកម្មភាពអាជ្ញាធរ
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខតាមខ្ទងផ្ទះ ពលរដ្ឋដែលទើបទទួលបានផ្ទះ និងដីកសិកម្ម ក្នុងគម្រោង «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព» នៅស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចដឹកនាំដោយ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង រួមដំណើរដោយមន្ត្រីជំនាញ និងសហការីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលទើបទទួលបានសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងក្នុងគម្រោងទី១ នៃកម្មវិធី «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព» ស្ថិតនៅក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង សហការជាមួយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា
សកម្មភាពអាជ្ញាធរ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង សហការជាមួយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា
ស្ទឹងត្រែង៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានសហការជាមួយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រៀបចំបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់និស្សិត លោកគ្រូ និងអ្នកគ្រូ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធី «ទិវាមនុស្សចាស់ជាតិ និងអន្តរជាតិ លើកទី២៨»
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធី «ទិវាមនុស្សចាស់ជាតិ និងអន្តរជាតិ លើកទី២៨»
ក្រោមបរិយាកាសអបអរសាទរ ពោរពេញដោយក្តីគោរពស្រលាញ់ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋ បាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធី «ទិវាមនុស្សចាស់ជាតិ និងអន្តរជាតិ លើកទី២៨» ក្រោមប្រធានបទ ៖ «ក្មេងមានកំលាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយក្រុមការងារ “ក.វ.ឦសាន” ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃ និងសម្របសម្រួលការលើកទឹកចិត្តពិសេស លើគម្រោងវិនិយោគធំៗចំនួនពីរក្នុងខេត្ត
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយក្រុមការងារ “ក.វ.ឦសាន” ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃ និងសម្របសម្រួលការលើកទឹកចិត្តពិសេស លើគម្រោងវិនិយោគធំៗចំនួនពីរក្នុងខេត្ត
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមអមដំណើរប្រតិភូក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន ក្នុងបេសកកម្មចុះពិនិត្យទីតាំងជាក់ស្តែងលើគម្រោងស្នើសុំវិនិយោគក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ខេត្តស្ទឹងត្រែង បើកសិក្ខាសាលាពិភាក្សាលើការអនុវត្តប្រព័ន្ធតាមដាន «សុខភាពតែមួយ»
សកម្មភាពអាជ្ញាធរ
ខេត្តស្ទឹងត្រែង បើកសិក្ខាសាលាពិភាក្សាលើការអនុវត្តប្រព័ន្ធតាមដាន «សុខភាពតែមួយ»
រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាថ្នាក់ខេត្តស្តីអំពីការបញ្ជ្រាប និងអនុវត្តឯកសារស្តង់ដារប្រតិបត្តិការតាមដានសុខភាពតែមួយនៅថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាពលោក ព្រំ វណ្ណៈ អភិបាលរងខេត្ត។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ដោះស្រាយបញ្ចប់ ការរង់ចាំជាង ៣០ឆ្នាំ! កំណាត់ផ្លូវលេខ៧៩ ក្នុងក្រុងស្ទឹងត្រែង ត្រូវបានឯកភាពទម្លាយបើកផ្លូវ និងត្រៀមស្ថាបនាជាផ្លូវបេតុងជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
ដោះស្រាយបញ្ចប់ ការរង់ចាំជាង ៣០ឆ្នាំ! កំណាត់ផ្លូវលេខ៧៩ ក្នុងក្រុងស្ទឹងត្រែង ត្រូវបានឯកភាពទម្លាយបើកផ្លូវ និងត្រៀមស្ថាបនាជាផ្លូវបេតុងជូនប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីជាប់គាំង និងមិនអាចទម្លាយបើកផ្លូវបានអស់រយៈពេលប្រមាណជាង ៣០ឆ្នាំ (តាំងពីឆ្នាំ១៩៩៥) កំណាត់ផ្លូវលេខ៧៩ ស្ថិតក្នុងភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានសម្របសម្រួលដោះស្រាយដោយជោគជ័យ និងទទួលបានការឯកភាពទម្លាយបើកផ្លូវជាផ្លូវការហើយ ព្រមទាំងត្រៀមស្ថាបនាជាផ្លូវបេតុងនាពេលដ៏ខ្លីខាងមុខ ដើម្បីបម្រើផលប្រយោជន៍ និងការធ្វើដំណើរជូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពតបន្តចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីដោយផ្ទាល់ជាង ៣ពាន់ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣ ក្នុងស្រុកកំពង់ត្រាច
ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តកំពតបន្តចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីដោយផ្ទាល់ជាង ៣ពាន់ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣ ក្នុងស្រុកកំពង់ត្រាច

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ដែលមានភូមិកំពង់ត្រាចទី១ ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត), ភូមិអូរស្លែង ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង និង ភូមិអង្គរជ័យទី២ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្ត ឧទុម្ពរ កំពង់ត្រាច។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ត្រីជំនាញលើកទឹកចិត្តឱ្យរួមគ្នាបង្កើនការអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅមូលដ្ឋាន
ព័ត៌មានក្នុងខេត្ត

មន្ត្រីជំនាញលើកទឹកចិត្តឱ្យរួមគ្នាបង្កើនការអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅមូលដ្ឋាន

កំពត៖ មន្ត្រីជំនាញបានលើកទឹកចិត្តឱ្យមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើនការអប់រំ ផ្សព្វផ្សាយ និងចូលរួមបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ដោយចាត់ទុកការបង្ការមុនពេលបញ្ហាកើតឡើង ជាកត្តាសំខាន់ក្នុងការកាត់បន្ថយបទល្មើស និងការពារសុវត្ថិភាពសង្គម ដោយមិនពឹងផ្អែកលើការបង្ក្រាបក្រោយពេលបទល្មើសកើតឡើងនោះទេ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
បាតដៃសុភមង្គលទាក់ទាញទេសចរកាន់តែច្រើននៅថ្ងៃចុងសប្តាហ៍
ព័ត៌មានក្នុងខេត្ត

បាតដៃសុភមង្គលទាក់ទាញទេសចរកាន់តែច្រើននៅថ្ងៃចុងសប្តាហ៍

រូបសំណាកបាតដៃសុភមង្គលដែលជាសមិទ្ធផលទេសចរណ៍ឯក បាននិងកំពុងបន្ថែមនូវសោភ័ណភាព និងបទពិសោធន៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរមកលេងខេត្តកំពត។ ហើយចាប់តាំងពីបើកឲ្យឡើងថតរូបកម្សាន្តនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះ ភ្ញៀវមកលេងកាន់តែច្រើន ពិសេសថ្ងៃចុងសប្តាហ៍។ ទេសចរ និងពលរដ្ឋបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មីនេះ ព្រោះវាមិនត្រឹមតែបន្ថែមភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនមុខរបរ និងប្រាក់ចំណូលដល់ពលរដ្ឋផងដែរ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន បន្តចែករបបឧបត្ថម្ភ និងអង្ករជូនប្រជាពលរដ្ឋនៅសាលាខេត្តកំពត
ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ម៉ៅ ធនិន បន្តចែករបបឧបត្ថម្ភ និងអង្ករជូនប្រជាពលរដ្ឋនៅសាលាខេត្តកំពត

កំពត៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបន្តផ្តល់របបឧបត្ថម្ភជាថវិកាព្រមទាំងអង្ករប្រចាំខែ ជូនដល់ប្រជាពលរដ្ឋនៅសាលាខេត្តកំពត ដើម្បីចូលរួមសម្រាលបន្ទុក និងទ្រទ្រង់ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត