ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋក្រីក្រ ១៦គ្រួសារ ទៅទទួលយកដីនិងផ្ទះនៅខេត្តស្ទឹងត្រែង

ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋក្រីក្រ ១៦គ្រួសារ ទៅទទួលយកដីនិងផ្ទះនៅខេត្តស្ទឹងត្រែង

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយ និងជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ១៦គ្រួសារ ដោយក្តីអាណិតអាសូរ និងស្នាមញញឹមដ៏កក់ក្តៅ មុនពេលពួកគាត់ចេញដំណើរឆ្ពោះទៅកាន់ទឹកដីខេត្តស្ទឹងត្រែង។ បងប្អូនប្រជាពលរដ្ឋទាំងនោះ នឹងទទួលបានផ្ទះ និងដីឡូតិ៍បង្កបង្កើនផលចំនួន ៣ហិកតា ក្នុងមួយគ្រួសារ ក្រោមកម្មវិធី ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដោះស្រាយបញ្ហាជីវភាព ដីធ្លី និងផ្ទះសម្បែងជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

ខេត្តពោធិ៍សាត់Pursat

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២៦
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលលើកិច្ចការងារត្រៀមលក្ខណៈបច្ចេកទេស ផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំសោភ័ណភាពផ្សេងៗ សំដៅធានាឱ្យព្រឹត្តិការណ៍ប្រណាំងទូកថ្នាក់ខេត្តប្រព្រឹត្តទៅដោយរលូន និងប្រកបដោយបរិយាកាសសប្បាយរីករាយ។ សូមបញ្ជាក់ថា ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់ដ៏មានសក្តានុពល ខណៈដែលប្រជាពលរដ្ឋ និងកីឡាករទូកមកពីបណ្តាស្រុក/ក្រុងនានាកំពុងទន្ទឹងរង់ចាំទស្សនា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ជំរុញមន្ត្រីមូលដ្ឋានខេត្តពោធិ៍សាត់ សន្សំសំចៃទឹកទប់ទល់បាតុភូត El Niño និងត្រៀមឈ្នះឆ្នោតឆ្នាំ២០២៧
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ជំរុញមន្ត្រីមូលដ្ឋានខេត្តពោធិ៍សាត់ សន្សំសំចៃទឹកទប់ទល់បាតុភូត El Niño និងត្រៀមឈ្នះឆ្នោតឆ្នាំ២០២៧
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋានស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានលើកឡើងពីសមិទ្ធផលទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលត្រៀមដំណើរការចុងឆ្នាំនេះដើម្បីជួយដល់វិស័យថាមពល និងកសិកម្ម។ ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ សន្សំសំចៃទឹក ទប់ទល់នឹងបាតុភូត El Niño និងផ្អាកធ្វើស្រែប្រាំងនៅតំបន់គ្មានទឹក ព្រមទាំងបានបញ្ជាក់ពីជំហរការពារអធិបតេយ្យភាពជាតិ និងការត្រៀមខ្លួនឆ្ពោះទៅបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២៧។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត នៅខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត នៅខេត្តពោធិ៍សាត់
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង និង ឯកឧត្តម ខូយ រីដា បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅខេត្តពោធិ៍សាត់ ដើម្បីដាក់ចេញវិធានការដោះស្រាយស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត ធានាការគាំពារជីវភាពទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំអនុគណៈកម្មការហិរញ្ញវត្ថុ ត្រៀមអបអរសាទរពិធីប្រណាំងទូក «ង» ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំអនុគណៈកម្មការហិរញ្ញវត្ថុ ត្រៀមអបអរសាទរពិធីប្រណាំងទូក «ង» ឆ្នាំ២០២៦
លោកអភិបាលរងខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អនុគណៈកម្មការ​ទទួលបន្ទុក​ហិរញ្ញវត្ថុ ដើម្បី​ត្រៀមរៀបចំ​ពិធី​ប្រណាំង​ទូក «ង» ឆ្នាំ២០២៦។ កិច្ចប្រជុំ​នេះ​ផ្ដោត​ខ្លាំង​លើ​ការ​រៀបចំ​ផែនការ និង​ការ​ចាត់ចែង​ថវិកា ដើម្បី​ធានា​ឱ្យ​ព្រឹត្តិការណ៍​ប្រណាំង​ទូក ដែល​នឹង​ប្រព្រឹត្តទៅ​នា​ ថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ​នេះ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅខេត្តពោធិ៍សាត់
ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកិច្ចប្រជុំវាយតម្លៃលើការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងកម្មវិធីចែកអំណោយ។ ព្រឹត្តិការណ៍ដ៏ធំនេះគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ កម្មវិធីនេះរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនយល់ដឹងពីតម្លៃសន្តិភាព បង្កើតចំណងមិត្តភាព និងបណ្តុះបណ្តាលបំណិនសតវត្សរ៍ទី២១ ភាពជាអ្នកដឹកនាំ ព្រមទាំងស្មារតីស្ម័គ្រចិត្តជួយសង្គម។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បញ្ចប់វេទិកាពិគ្រោះយោបល់នៅទូទាំង ៧ក្រុង-ស្រុក ដោយដោះស្រាយបញ្ហាជូនពលរដ្ឋបានជិត ៨០%
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បញ្ចប់វេទិកាពិគ្រោះយោបល់នៅទូទាំង ៧ក្រុង-ស្រុក ដោយដោះស្រាយបញ្ហាជូនពលរដ្ឋបានជិត ៨០%
ក្រុមប្រឹក្សាខេត្តពោធិ៍សាត់បានបញ្ចប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំទី៣ អាណត្តិទី៤ នៅទូទាំង ៧ក្រុង ស្រុក ដោយទទួលបានសំណូមពរ និងបញ្ហាប្រឈមសរុប ១៧០ករណី។ ជាលទ្ធផល អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋបានជិត ៨០% ភ្លាមៗនៅនឹងកន្លែង ចំណែក ២០%ទៀតដែលទាមទារថវិកា និងនីតិវិធីត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ដើម្បីដោះស្រាយបន្តនៅថ្នាក់ជាតិ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាខេត្តកំពត ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងការដោះស្រាយសំណើ សំណូមពរនៅមូលដ្ឋាន
ព័ត៌មានក្នុងខេត្ត

ក្រុមប្រឹក្សាខេត្តកំពត ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងការដោះស្រាយសំណើ សំណូមពរនៅមូលដ្ឋាន

កំពត៖ ក្រុមប្រឹក្សាខេត្តកំពត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកបន្ទាយមាស ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសរុប ៥២២នាក់ ដើម្បីស្តាប់មតិយោបល់ សំណើ និងសំណូមពរ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កាកបាទក្រហមកម្ពុជាផ្តល់ជំនួយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៧១គ្រួសារនៅស្រុកបន្ទាយមាស
ព័ត៌មានក្នុងខេត្ត

កាកបាទក្រហមកម្ពុជាផ្តល់ជំនួយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៧១គ្រួសារនៅស្រុកបន្ទាយមាស

កំពត៖ គ្រួសារប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបន្ទាយមាស ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងគាំទ្រដល់ការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពតណែនាំអាណាព្យាបាលចូលរួមតាមដានការសិក្សា អត្តចរិត និងឥរិយាបថកូនចៅ
ព័ត៌មានក្នុងខេត្ត

ថ្នាក់ដឹកនាំខេត្តកំពតណែនាំអាណាព្យាបាលចូលរួមតាមដានការសិក្សា អត្តចរិត និងឥរិយាបថកូនចៅ

កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានណែនាំឱ្យមាតាបិតា និងអាណាព្យាបាលបង្កើនការយកចិត្តទុកដាក់លើការសិក្សា អត្តចរិត សីលធម៌ និងឥរិយាបថរបស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងសហគមន៍ ដោយចាត់ទុកថា ការអប់រំមិនមែនជាការទទួលខុសត្រូវរបស់សាលារៀនតែមួយមុខទេ ប៉ុន្តែត្រូវការការចូលរួមជាប្រចាំពីគ្រួសារ ដើម្បីអភិវឌ្ឍកូនចៅឱ្យមានចំណេះដឹង ជំនាញ និងទំនួលខុសត្រូវ ពិសេសក្លាយជាមូលធនមនុស្សទៅថ្ងៃអនាគត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ក្រុមហ៊ុនទេសចរណ៍ថាកំពតជាខេត្តតំបន់ឆ្នេរដែលអភិវឌ្ឍលឿន និងទាក់ទាញភ្ញៀវច្រើនជាងគេបំផុត
ព័ត៌មានក្នុងខេត្ត

ក្រុមហ៊ុនទេសចរណ៍ថាកំពតជាខេត្តតំបន់ឆ្នេរដែលអភិវឌ្ឍលឿន និងទាក់ទាញភ្ញៀវច្រើនជាងគេបំផុត

កំពត៖ ម្ចាស់ក្រុមហ៊នទេសចរណ៍នៅរាជធានីភ្នំពេញបានបញ្ជាក់ថា ភ្ញៀវរបស់គាត់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ភាគច្រើនបំផុត មានគោលដៅមកដើរលេងកម្សាន្តនៅខេត្តកំពត ព្រោះខេត្តកំពតមានកន្លែងដើរលេងច្រើន អាហារឆ្ងាញ់ ផ្លូវស្រួល ពិសេសមិទ្ធផលទេសចរណ៍ល្អដាច់គេ និងសម្បទាទេសចរណ៍សំបូរបែប ដែលខេត្តដទៃគ្មាន។ តែយ៉ាងណាក៏ដោយ ភ្ញៀវទេសចរចង់ឲ្យឯកឧត្តមអភិបាលខេត្តជួយអភិវឌ្ឍទេសចរណ៍តាមបណ្តាស្រុកដែលមានសក្តានុពលឲ្យបានកាន់តែល្អ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត