
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ជំរុញមន្ត្រីមូលដ្ឋានខេត្តពោធិ៍សាត់ សន្សំសំចៃទឹកទប់ទល់បាតុភូត El Niño និងត្រៀមឈ្នះឆ្នោតឆ្នាំ២០២៧
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋានស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានលើកឡើងពីសមិទ្ធផលទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលត្រៀមដំណើរការចុងឆ្នាំនេះដើម្បីជួយដល់វិស័យថាមពល និងកសិកម្ម។ ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ សន្សំសំចៃទឹក ទប់ទល់នឹងបាតុភូត El Niño និងផ្អាកធ្វើស្រែប្រាំងនៅតំបន់គ្មានទឹក ព្រមទាំងបានបញ្ជាក់ពីជំហរការពារអធិបតេយ្យភាពជាតិ និងការត្រៀមខ្លួនឆ្ពោះទៅបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២៧។











