
អភិបាល ខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ជួបសំណេះសំណាល គ្រួសារវរៈកងទ័ពចំនួន៣០០គ្រួសារ កំពុងឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ និងលោកជំទាវ អមដំណើរ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី បានដឹកនាំប្រតិភូ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារកងទ័ព កងការពារព្រំដែន៥០៣ ចំនួន១៥០គ្រួសារ និងវរសេនាតូចថ្មើរជើងលេខ៥១៣ ចំណុះកងពលតូចថ្មើរជើងលេខ៥១ ចំនួន១៥០គ្រួសារ កំពុងឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៦។











