
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ៣គ្រួសារ នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងារសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកាមួយចំនួន ផ្តល់ជូនជនចាស់ជរាគ្មានទីពឹង គ្រួសារកូនច្រើន និងមានជំងឺ ចំនួន ៣គ្រួសារ ដែលកំពុងរស់នៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ។











