សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦

សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់!បងប្អូនជនរួមជាតិទាំងអស់ ជាទីស្រឡាញ់! រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់លើការលើកកម្ពស់អនាម័យជនបទ ដោយបានដាក់ចេញនូវគោលដៅ «បន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០ ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ (SDGs ៦.១ និង៦.២)។

សាលិខិត

ព័ត៌មានពាក់ព័ន្ធ

សេចក្តីណែនាំ ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស
សេចក្តីជូនដំណឹង
សេចក្តីណែនាំ ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស
យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និង ឧតុនិយម ស្តីពីការចាត់វិធានការថែរក្សាទឹកទុក បានបញ្ជាក់ថា រដូវវស្សាឆ្នាំ២០២៦ នៅប្រទេសកម្ពុជា នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ា (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្នុងបរិបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹក ជនបទ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដូចខាងក្រោម៖
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦
(វីដេអូ)៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវឲ្យម្ចាស់ ឬ នាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ថិតក្នុងដែនអនុវត្ត នៃច្បាប់ ស្តីពីការងារ ត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែវិច្ឆិកា ដែលកម្មករ-និយោជិត ត្រូវទទួលបាន ឲ្យបានមុនថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣-២៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញមកពិនិត្យកាយសម្បទា និងសុខភាពដើម្បីចូលបំពេញកាតព្វកិច្ចយោធា
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញមកពិនិត្យកាយសម្បទា និងសុខភាពដើម្បីចូលបំពេញកាតព្វកិច្ចយោធា
យោង ព្រះរាជក្រមលេខ នស/រកម/០៥២៦/០០៨ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី កាតព្វកិច្ចយោធា អនុក្រឹត្យលេខ១៧៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអនុវត្ត ច្បាប់ស្តីពីកាតព្វកិច្ចយោធា អនុក្រឹត្យលេខ២៣០ អនក្រ.បក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការជ្រើស រើសប្រជាពលរដ្ឋខ្មែរដើម្បីចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
សេចក្តីជូនដំណឹង
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំយើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយ អភិវន្ទន៍កិច្ចសម្តែងនូវ អំណរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិត លើត្បូង។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីជូនដំណឹង ស្តីពី ការឈានចូលដំណាក់កាលរដូវរំហើយ និងការប្រែប្រួលស្ថានភាពអាកាសធាតុ ក្នុងខេត្តប៉ៃលិន
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី ការឈានចូលដំណាក់កាលរដូវរំហើយ និងការប្រែប្រួលស្ថានភាពអាកាសធាតុ ក្នុងខេត្តប៉ៃលិន
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមជាក់ស្តែង មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន សូមជម្រាបជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ឱ្យបានជ្រាបថា៖ ខេត្តប៉ៃលិនបាននិងកំពុងឈានចូលដំណាក់កាលរដូវរំហើយ ដែលជាដំណាក់កាល អន្តរកាលពីរដូវវស្សាឈានទៅរដូវប្រាំង។ ដំណាក់កាលនេះ អាចបន្តរហូតដល់ការចូលមកដល់នៃរដូវប្រាំង ពេញលេញក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការថែរក្សាទឹកទុក
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការថែរក្សាទឹកទុក
យោងតាមការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពវិវត្តន៍នៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពតណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចបន្តយកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តជន
ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តកំពតណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចបន្តយកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តជន

អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់សុខទុក្ខ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា ដើម្បីធានាថាវីរជនដែលធ្លាប់លះបង់កម្លាំងកាយចិត្តបម្រើជាតិ និងគ្រួសាររបស់ពួកគាត់ ទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីសង្គម។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ នាំយកអំណោយចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់គ្រួសារសពនៅក្នុងមូលដ្ឋាន
ព័ត៌មានក្នុងខេត្ត

រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ នាំយកអំណោយចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់គ្រួសារសពនៅក្នុងមូលដ្ឋាន

កំពត៖ នៅវេលារសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដឹកនាំដោយលោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ ព្រមទាំងសហការី បានអញ្ជើញចុះផ្ទាល់ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកសម្ភារៈព្រមទាំងថវិកាទៅឧបត្ថម្ភដល់គ្រួសារសពលោកយាយ ហួត ភាន ដែលបានទទួលមរណភាពដោយជំងឺរ៉ាំរ៉ៃ ស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ក្នុងគោលបំណងជួយសម្រាលបន្ទុកសេដ្ឋកិច្ចក្នុងការរៀបចំពិធីបុណ្យតាមប្រពៃណី។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន ផ្តល់របបឧបត្ថម្ភជាអង្ករ និងថវិកាឧបត្ថម្ភប្រចាំខែ ជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាក
ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ម៉ៅ ធនិន ផ្តល់របបឧបត្ថម្ភជាអង្ករ និងថវិកាឧបត្ថម្ភប្រចាំខែ ជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាក

កំពត៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រមទាំងគ្រួសារដែលជួបប្រទះការលំបាកដោយហេតុការណ៍ផ្សេងៗ បានអញ្ជើញមកទទួលរបបឧបត្ថម្ភជាអង្ករ និងថវិកាប្រចាំខែ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា
សេចក្តីជូនដំណឹង

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានព្យាករណ៍ធាតុអាកាស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជូនដំណឹងដល់សាធារណជននៅតាមបណ្តាខេត្ត និងរាជធានីទាំងអស់ក្នុងប្រទេសកម្ពុជា ឱ្យបានជ្រាបពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី២២ ឈ្មោះ សេមប៉ាកា (Cempaka) T2632 ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត