
រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ នាំយកអំណោយចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់គ្រួសារសពនៅក្នុងមូលដ្ឋាន
កំពត៖ នៅវេលារសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដឹកនាំដោយលោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ ព្រមទាំងសហការី បានអញ្ជើញចុះផ្ទាល់ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកសម្ភារៈព្រមទាំងថវិកាទៅឧបត្ថម្ភដល់គ្រួសារសពលោកយាយ ហួត ភាន ដែលបានទទួលមរណភាពដោយជំងឺរ៉ាំរ៉ៃ ស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ក្នុងគោលបំណងជួយសម្រាលបន្ទុកសេដ្ឋកិច្ចក្នុងការរៀបចំពិធីបុណ្យតាមប្រពៃណី។








