ព័ត៌មានតាមបណ្តារខេត្ត

កិច្ចប្រជុំស្តីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា
ការអភិវឌ្ឍ
កិច្ចប្រជុំស្តីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញការផ្តល់ឯកសារសំខាន់ៗអំពីអត្តសញ្ញាណដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តរងខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដោយមានការចូលរួមពីសំណាក់លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា តំណាងទីចាត់ការរដ្ឋបាលខេត្ត លោកស្នងការរងទទួលបន្ទុកអត្តសញ្ញាណកម្ម លោក អភិបាលរងស្រុក លោកអធិការ -អធិការរង ស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា ។ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តបានស្នើដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងសែនមនោរម្យ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវ ចាប់ពីកែងស្ថានីយប្រេងឥន្ធនៈ CE ឆ្ពោះទៅសង្កាត់សុខដុម និងបន្តចុះត្រួតពិនិត្យការរៀបចំសួនច្បារ ក្នុងបរិវេណសាលាខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើគុណភាពសំណង់ ការរៀបចំប្រព័ន្ធលូរំដោះទឹក ផ្លូវថ្មើរជើង ដើម្បីធានាឱ្យការសាងសង់មានគុណភាពរឹងមាំ ស្របតាមស្តង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត