ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
«ពិធីក្រុងពលីសាងសង់ផ្ទះ ១២៤ ខ្នង អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន និងនិវត្តជននៅស្ទឹងត្រែង»
ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង


សកម្មភាពថ្នាក់ដឹកនាំ
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចត្រៀមសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពក្រុមការងារឈូសឆាយដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង


សកម្មភាពថ្នាក់ដឹកនាំ
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ៧៤នាក់ នៅស្រុកសេសាន
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន នាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល លើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់សិស្សថ្នាក់ទី១២ ចំនួន ៧៤នាក់ មកពីវិទ្យាល័យច្រប់ និងវិទ្យាល័យសេសានសុវត្ថិភាព ដើម្បីត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តស្ទឹងត្រែង ណែនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ឱ្យផ្អាកជាបណ្តោះអាសន្នសំណង់មិនទាន់មានច្បាប់ និងជំរុញមន្រ្តីរាជការ ត្រូវធ្វើជាគំរូ ក្នុងការ បំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ មុននឹងអនុវត្តចំពោះប្រជាពលរដ្ឋ
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត គួរតែអនុវត្តការផ្អាកជាបណ្តោះអាសន្នចំពោះសំណង់រឹងណា ដែលត្រូវបានរកឃើញថាមិនទាន់មានការសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ដោយតម្រូវឱ្យម្ចាស់សំណង់ទៅបំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ជាមុនសិន មុននឹងអនុញ្ញាតឱ្យបន្តការសាងសង់។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា ណែនាំឲ្យរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រៀមលក្ខណៈបំរុងរួចរាល ដើម្បីឆ្លើយតប គ្រោះមហន្តរាយ ជាពិសេសទឹកជំនន់ក្នុងរដូវវស្សា
ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានធ្វើការណែនាំ និងជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈបំរុងឲ្យបានរួចរាល់ សម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគឺគ្រោះទឹកជំនន់ទឹកភ្លៀង ដែលអាចកើតមានក្នុងរដូវវស្សានេះ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា ប្រជុំពង្រឹងសន្តិសុខ និងពិធីការ ត្រៀមសម្ពោធសមិទ្ធផលធំៗ ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូល
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ ដើម្បីរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលគ្រោងនឹងប្រព្រឹត្តទៅនាអំឡុងសប្តាហ៍ទី២ នៃខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីត្រៀមបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ នាពាក់កណ្តាលខែសីហានេះ
នារសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក នៃអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ។


សន្តិសុខសង្គម
ឯកឧត្តម សរ សុពុត្រា ចុះត្រួតពិនិត្យករណីប្រតិបត្តិការបង្ក្រាបសំបុកគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ និងវត្ថុតាង
នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងសមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនទាំងសំបុក ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខសុវត្ថិភាព និងភាពសុខសាន្ត។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តចុះពិនិត្យវឌ្ឍនភាពការងារស្តារស្រះ និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នៅរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារសាងសង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អង្គការអាដ្រា កម្ពុជា (ADRA Cambodia) ក្រោមគម្រោង “យើងរួមគ្នា” សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង ស្ថិតក្នុងឃុំ ស្រែក្រសាំងងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ច្រប់
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការអាដ្រា កម្ពុជា (ADRA Cambodia) ក្រោមគម្រោង “យើងរួមគ្នា” សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ច្រប់ ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង . នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនស្តង់ដារការបម្រើភ្ញៀវទេសចរ ឱ្យស្របតាមស្តង់ដារជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង ពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩
ស្ទឹងត្រែង៖ កាលពីថ្ងៃថ្មីៗនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត សម្រាប់រយៈពេល ៣ ឆ្នាំ (២០២៧-២០២៩) និងការរៀបចំគម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។

