
ស្រុកបន្ទាយមាសធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានជាង១ម៉ឺន៤ពាន់នាក់ ក្នុងរយៈពេល៩ខែ
អធិការស្រុកបន្ទាយមាសបានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបាន បំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន១៤,០៨៥នាក់ ព្រមទាំងចែកជូនអត្តសញ្ញាណប័ណ្ណដែលបានទទួលពីការិយាល័យជំនាញចំនួន១៣,០៩៦សន្លឹក។ ពលរដ្ឋបានសម្តែងសេចក្តីសប្បាយរីករាយ និងកក់ក្តៅក្នុងការមកស្នើរ និងទទួលសេវានៅអធិកាដ្ឋាន ក៏ដូចជាប៉ុស្តិ៍រដ្ឋបាល។







