
អភិបាលក្រុងកំពត ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ជូនមណ្ឌលសុខភាពក្រាំងអំពិល ដើម្បីរៀបចំប្រព័ន្ធរំដោះទឹក
កំពត៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្វាយ មិត្ត នាយករដ្ឋបាលសាលាក្រុងកំពត តំណាងឱ្យលោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុងកំពត បាននាំយកថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ប្រគល់ជូនលោកស្រីប្រធានមណ្ឌលសុខភាពក្រាំងអំពិល ដើម្បប្រើប្រាស់ក្នុងការរៀបចំប្រព័ន្ធរំដោះទឹកនៅក្នុងបរិវេណមណ្ឌលសុខភាព ដើម្បីសម្រួលដល់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។







