
ពលរដ្ឋ និងអាជ្ញាធរថ្លែអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានវិភាជថវិកាអភិវឌ្ឍមូលដ្ឋានឲ្យប្រសើរ
ប្រជាពលរដ្ឋ និងអាជ្ញាធរនៅស្រុកកំពង់ត្រាចបានសម្តែងសេចក្តីត្រេកអរ ចំពោះមូលដ្ឋានរបស់ពួកគាត់ មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ដែលបាននិងកំពុងលើកកម្ពស់ជីវភាព និងការរស់នៅ ឲ្យកាន់តែមានភាពល្អប្រសើរ និងស៊ីវីឡៃ។ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។







