
អង្គការសង្គ្រោះកុមារចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍវិស័យដាំដុះបន្លែដ៏ធំមួយនៅខេត្តកំពត
ប្រធានប្រតិបត្តិនៃកម្មវិធីនៃអង្គការ Save The Children ប្រចាំកម្ពុជា បានបញ្ជាក់ថា អង្គការចាប់ផ្តើមចុះអនុវត្តគម្រោង “ការបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា” នៅខេត្តកំពតចាប់ពីថ្ងៃនេះទៅ។ តាមរយៈគម្រោង GROWTH នេះ នឹងជួយផ្តល់បច្ចេកទេសដាំបន្លែដល់កសិករ ឲ្យទទួលបានទិន្នផលខ្ពស់ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ មិនប៉ះពាល់បរិស្ថាន និងធានាសុវត្ថិភាពដល់កុមារលើគ្រប់ផ្នែក។







