
ក្រសួងនិងអាជ្ញាធរខេត្តកំពតផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារតាមស្តង់ដារអាស៊ាន
កំពត៖ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពត បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងជំនាញបច្ចេកទេសឱ្យស្របតាមស្តង់ដារ និងក្របខណ្ឌទទួលស្គាល់គ្នាទៅវិញ ទៅមករបស់អាស៊ាន ក្នុងទិសដៅលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកំពត ឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវ និងធានាដល់ភាពធន់នៅលើវិស័យទេសចរណ៍ ។







