
និយាមកាបង្គោលព្រំដីព្រែកជីកហ្វូណនតេជោត្រូវកែសម្រួលថ្មីដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ពលរដ្ឋ
ក្រុមការងារគម្រោងព្រែកជីកហ្វូណនតេជោ បានកែសម្រួលនិយាមកា និងបោះបង្គោលព្រំដីមួយចំនួនឡើងវិញនៅខេត្តកំពត ក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស និងកំពង់ត្រាច។ ការកែសម្រួលនិយាមកាថ្មីនេះ ដើម្បីកាត់បន្ថយចំនួនគ្រួសារ និងលំនៅដ្ឋាន ដែលរងផលប៉ះពាល់ឱ្យនៅតិចបំផុត ខណៈតម្រូវការបច្ចេកទេស និងសុវត្ថិភាពរបស់គម្រោងនៅតែត្រូវបានរក្សាដដែល។







