
រដ្ឋបាលស្រុកឈូក បំភ្លឺជុំវិញការស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីរបស់គ្រូបង្រៀន ២០គ្រួសារ នៅវិទ្យាល័យ ហ៊ុន សែន ឈូក
កំពត៖ រដ្ឋបាលស្រុកឈូក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះបានចេញសេចក្តីបំភ្លឺជាសាធារណៈឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្តាញសង្គម ជុំវិញករណីលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ឈូក ចំនួន ២០គ្រួសារ បានស្នើសុំការជួយពន្លឿននីតិវិធីចេញប័ណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត ដោយបញ្ជាក់ថា ករណីនេះអាជ្ញាធរបានរៀបចំសំណើជូនទៅក្រសួងសាម៉ីរួចរាល់ហើយ និងកំពុងរង់ចាំគោលការណ៍ណែនាំបន្ត។







