
សាលារៀន «រីកដុះដាល» នៅស្រុកបន្ទាយមាស លើកកម្ពស់គុណភាពអប់រំ និងសុវត្ថិភាពសិស្សានុសិស្ស
លោក យិន ញន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបន្ទាយមាស បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងអប់រំ សប្បុរសជន និងអង្គការដៃគូ អគារសិក្សាបេតុងជាច្រើនខ្នងបានរីកដុះដាលជាបន្តបន្ទាប់។ បច្ចុប្បន្នស្រុកបន្ទាយមាសមានអគារសិក្សាសរុប ១៥៣ ខ្នង ស្មើនឹង ៦៧០ បន្ទប់។ ថ្នាក់រៀននីមួយៗមានទំហំធំទូលាយ បំពាក់ដោយតុ កៅអី បន្ទប់ទឹក អគ្គិសនី និងកុំព្យូទ័រ ដែលជួយឱ្យអត្រាចុះឈ្មោះចូលរៀនកើនឡើង អត្រាបោះបង់ការសិក្សាថយចុះ ហើយគុណភាពអប់រំកាន់តែល្អប្រសើរ។







