
បាតដៃសុភមង្គលទាក់ទាញទេសចរយ៉ាងច្រើនកុះករ ឲ្យមកលេងក្រុងកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
កំពត៖ បាទដៃសុភមង្គលជារូបសំណាកថ្មី ទើបតែស្ថាបនារួច មិនទាន់បានតុបតែងលម្អឲ្យបានស្អាត១០០%ទេ ក៏ប៉ុន្តែរូបណាកមួយនេះ បានជួយបន្ថែមសោភាពភាពដ៏ស្រស់ស្អាត ដល់តំបន់ឆ្នេរមាត់ព្រែកកំពង់បាយ ក៏ដូចជាសោភ័ណភាពក្រុងកំពតទាំងមូល ឲ្យកាន់តែទាក់ទាញជាងមុន។ ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកលេងកម្សាន្ត និងបានកោតសរសើរចំពោះគំនិតផ្តួចផ្តើម បង្កើតសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីនេះ របស់ឯកឧត្តមអភិបាលខេត្ត។







