
អាជ្ញាធរខេត្តកំពតបន្តចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋជាង ៤រយគ្រួសារក្នុងភូមិចំនួន ៧នៃស្រុកជុំគិរី
កំពត៖ ក្បាលដីប៉ាន់ស្មានក្នុងខេត្តកំពតសរុបប្រមាណ ៧៨៤ ០៦៤ក្បាលដីត្រូវបានមន្ទីរជំនាញវាស់វែងបញ្ចប់ ហើយបានចេញបណ្ណកម្មសិទ្ធចែកជូនដល់ដៃប្រជាពលរដ្ឋទូទាំងខេត្តបានប្រមាណ ៦២៣ ៧២៤បណ្ណរួចមក អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញ បានបន្តចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋជាង ៤រយគ្រួសារ ស្មើនឹង ជិត ៦រយបណ្ណជូនពលរដ្ឋក្នុងស្រុកជុំគិរី។ ខណៈអាជ្ញាធរ និងមន្ទីរជំនាញកំពុងពន្លឿនលើកិច្ចការងារចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋដែលនៅសេសសល់ឱ្យរួចរាល់នៅចុងឆ្នាំ២០២៦។







