
ឯកឧត្តម ម៉ៅ ធនិន ជំរុញយុវជនកាតព្វកិច្ចយោធាខេត្តកំពត ឱ្យខិតខំហ្វឹកហាត់ក្រេបយកចំណេះដឹង ដើម្បីបម្រើ និងការពារជាតិ មាតុភូមិ
កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់យុវជនដែលត្រូវបំពេញកាតព្វកិច្ចយោធាទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហ្វឺន រៀនសូត្រ ត្រងត្រាប់ក្រេបយកចំណេះវិជ្ជា វិន័យកងទ័ព និងកសាងសមត្ថភាពឱ្យបានរឹងមាំ ដើម្បីចេញទៅបម្រើ ការពារជាតិ និងប្រជាជនឱ្យបានស័ក្តិសមជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពត។







