
បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅស្រុកអង្គរជ័យមានតិចតួច ដោយសារអភិបាលកិច្ចល្អ
កំពត ៖ សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅស្រុកអង្គរជ័យ ខេត្តកំពត មានចំនួនតិចតួច ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលបង្ហាញពីការឆ្លើយតបរបស់អាជ្ញាធរចំពោះតម្រូវការមូលដ្ឋាន និងការយកចិត្តទុកដាក់ដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ ជាពិសេស ការចុះជួយដោះស្រាយបញ្ហារបស់ក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត បានធ្វើឱ្យបញ្ហាជាច្រើនត្រូវបានដោះស្រាយរួចជាបន្តបន្ទាប់។







