
ប្រធានក្រុមប្រឹក្សាខេត្តកំពតស្នើឲ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាលនិងការអភិវឌ្ឍនមូលដ្ឋាន
កំពត៖ ប្រធានក្រុមប្រឹក្សាខេត្តកំពត ស្នើដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់លើការងារអភិបាលកិច្ចល្អ ផ្តោតលើការផ្តល់សេវារដ្ឋបាល ការអភិវឌ្ឍនមូលដ្ឋាន និងគណនេយ្យភាពសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ខណៈដែលអាជ្ញាធរខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តរក្សាវប្បធម៌សាមគ្គីគ្នា ជឿជាក់ និងគាំទ្រការដឹកនាំរបស់រាជរដ្ឋបាល ដើម្បីឲ្យប្រទេសឲ្យរីកចម្រើនរឹងមាំ ប្រទេសជិតខាងមិនហ៊ានមើលងាយ ឬឈ្លានពាន។







