
ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម
(កំពង់ចាម)៖ ក្នុង វេទិកាសាធារណៈ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋចំនួន ៩៨គ្រួសារ ដែលកំពុងអាស្រ័យផល និងរស់នៅលើដីចំណីអូរ ព្រែក និង ទន្លេខ្ពប សរុប ១០៣ក្បាលដី ស្ថិតក្នុង ឃុំ ឫស្សីស្រុក ស្រុកស្រីសន្ធរបានលើកឡើងនូវមតិយោបល់ និងសំណូមពរជូនដល់អាជ្ញាធរខេត្តកំពង់ចាម ដែល ដឹកនាំដោយឯកឧត្តម សា ស៊ីថារ អភិបាលរងខេត្ត ។











