
កូនត្រីចម្រុះទម្ងន់ជាង ២០០គីឡូក្រាម ត្រូវបានជំនាញជលផលចាក់លែង ទៅក្នុងបឹងធម្មជាតិវិញ
កូនត្រីចម្រុះទម្ងន់ ២០៣គីឡូក្រាម ត្រូវបានជំនាញជលផល ចាក់លែងទៅក្នុងបឹងធម្មជាតិវិញ និងបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ ជាច្រើន នៅក្នុងសកម្មភាពខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ អាជ្ញាធរឃុំព្រែកបាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកបាក់ និងសហគមន៍នេសាទគ្រួសារ ៣ឃុំ ចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។











