
ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានស្នើដល់ប្រធានក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន និងខិតខំពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។











