
សម្តេចកិត្តិយសសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងសុំសេចក្តីសុខជូនប្រទេសជាតិ នៅប្រាសាទបន្ទាយឆ្មារ
នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិយសសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ដែលបានរៀបចំឡើងនៅរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។











