
សម្តេចកិត្តិយសសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅភូមិរងចាំ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិយសសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មកចែកជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិរងចាំ ខេត្តបន្ទាយមានជ័យ ។











