
«កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»
លោក លី សុវណ្ណារិទ្ធ អញ្ជើញដឹកនាំមន្ត្រី ចូលរួមស្តាប់បាឋកថា ក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» តាមប្រព័ន្ធ Zoom បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សុវណ្ណារិទ្ធ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមស្តាប់បាឋកថាឧទ្ទេសនាមតាមរយៈប្រព័ន្ធអនឡាញ Zoom នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ។ បាឋកថានេះត្រូវបានធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»។











