
លោក ហេង សុភាណា អភិបាលរងខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់
លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់លលកស អមដំណើរដោយ ឯកឧត្តម សៅ ដារឿន អនុប្រធានក្រុមការងារ ព្រមទាំងតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរសង្កាត់ ភូមិ និងក្រុមការងារប្រតិបត្តិថ្នាក់មូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារប្រើប្រាស់ សារុង និងសាប៊ូ ចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។











