
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីបុណ្យគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី
ភ្នំពេញ៖ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងត្រូវជាឪពុកបង្កើតរបស់ លោកជំទាវ ម៉ាលី សុជាតា ដែលពិធីនេះបានរៀបចំឡើងនៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ឯកឧត្តម តី ម៉ាលី បានទទួលមរណភាព កាលពីថ្ងៃពុធ ៥រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣៨ នាទីព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសប្រកបដោយសេចក្តីសោកសង្វេគនេះ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ព្រមទាំងប្រជាពលរដ្ឋ សូមចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំ និងសម្តែងនូវការស្តាយស្រណោះជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រមទាំងបានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម តី ម៉ាលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕











