
(វីដេអូ)លោកអភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្ស ក្នុងស្រុកថ្មពួក
រសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះលោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធាន ស. ស. យ .ក. ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ និងកងកម្លាំងទាំងបី បានរៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសិស្សានុសិស្ស ក្នុងស្រុកថ្មពួក ធ្វើនៅបរិវេណវត្តពោធិ៍វាលថ្មពួក។











