
លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាង ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់តំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះចំនួន៦នាក់
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងសហការី បានប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិជូនដល់តំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះចំនួន៦នាក់។











