
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងដឹកនាំកម្លាំងនគរបាលជាច្រើនរូប ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី មិន ភីរ៉ា ស្នងការរងជំនួយ ដឹកនាំការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១
(បន្ទាយមានជ័យ):នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារ ធន់ធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី ប៊ុន ផែង ស្នងការរងផែនការងារ សេនាធិការ អញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួម ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី មិន ភីរ៉ា ស្នងការរងជំនួយ ដឹកនាំការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្វធ្វើនៅគេហដ្ឋានស្ថិតនៅផ្លូវលេខ៦ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។











