
ត្រៀមលេចចេញរូបរាង! គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ នឹងប្រែក្លាយ «ភូមិបាក់ព្រា» ទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
បាត់ដំបង៖ តំបន់ទេសចរណ៍ធម្មជាតិភូមិបាក់ព្រា ជិតផ្លាស់ប្តូរមុខមាត់ថ្មីហើយ! កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរស្រុកឯកភ្នំ បានសហការ ជាមួយក្រសួងទេសចរណ៍ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សា និងវាយតម្លៃទីតាំងជាក់ស្តែង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងគោលបំណងរុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែមានបរិយាបន្ន និងភាពធន់។





