
កញ្ចប់គម្រោងផ្លូវបេតុងខ្វាត់ខ្វែង ៦ ខ្សែ ក្នុងឆ្នាំតែមួយ កំពុងប្រែក្លាយមុខមាត់ថ្មីទូទាំងសង្កាត់អូរចារ
បាត់ដំបង៖ សង្កាត់អូរចារ ក្រុងបាត់ដំបង កំពុងត្រៀមខ្លួនប្រែក្លាយមុខមាត់ថ្មី តាមរយៈការបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេខ្វាត់ខ្វែងរហូតដល់ ៦ ខ្សែ ក្នុងឆ្នាំ ២០២៦។ នេះជាយុទ្ធសាស្ត្រពង្រីកបណ្តាញតភ្ជាប់សេដ្ឋកិច្ចផ្ទៃក្នុងដ៏សំខាន់មួយ ពីរដ្ឋបាលខេត្តបាត់ដំបង ដើម្បីលុបបំបាត់ផ្លូវដីហុយ និងផ្លូវរដិបរដុប ជំនួសដោយសរសៃឈាមសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។









