
អគ្គនាយករដ្ឋករទឹកបាត់ដំបង ចុះសិក្សាទីតាំងជាក់ស្តែង ដើម្បីតភ្ជាប់បណ្តាញទុយោមេផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ភ្នំសំពៅ
បាត់ដំបង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត និងលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង រួមជាមួយមន្ត្រីជំនាញបច្ចេកទេសផ្នែកបណ្តាញ និងផ្គត់ផ្គង់ទឹកស្អាត បានចុះពិនិត្យ និងសិក្សាទីតាំងជាក់ស្តែង សម្រាប់រៀបចំគម្រោងតម្លើងបំពង់មេបញ្ជូនទឹកស្អាត ដើម្បីតភ្ជាប់ និងលក់ដុំទឹកស្អាតជូនប្រតិបត្តិករទឹកស្អាតឯកជន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។











