
រដ្ឋបាលរាជធានីភ្នំពេញ ចុះបោសសម្អាតទីតាំងសង្ស័យឆបោកតាមអនឡាញ ៩០កន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ និងផាកពិន័យម្ចាស់ទីតាំងជាង ២០លានរៀល
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ រដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសរុបចំនួន ៩០ទីតាំង។









