
រដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យជាង ៨០កន្លែង ក្នុងប្រតិបត្តិការទប់ស្កាត់បទល្មើសអនឡាញ និងការចែកចាយសាច់បង្កកខុសច្បាប់
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សរុបចំនួន ៧៦ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២២នាក់ (ស្រី ១៧៨នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំបានឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។









