
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ចុះប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខណ្ឌ៧មករា បានបើកយុទ្ធនាការបន្តចុះត្រួតពិនិត្យយ៉ាងសកម្មនៅតាមបណ្ដាទីតាំងស្នាក់នៅ និងអគារពាណិជ្ជកម្មមួយចំនួនក្នុងភូមិសាស្រ្តរបស់ខ្លួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។









