
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី១០០ ជូនដល់គ្រួសារវីរកងទ័ពដែលជាគ្រួសារងាយរងគ្រោះបំផុត នៅក្នុងស្រុកបន្ទាយស្រី
ផ្ទះមនុស្សធម៌ទី១០០ របស់ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងចូលរួមឧបត្ថម្ភពីលោក ថុង ចរិយា និងលោកស្រី ហេង សំភី ព្រមទាំងបុត្រ ត្រូវបានប្រគល់ជូនដល់គ្រួសារវីរកងទ័ពឈ្មោះ ញៀប ធំ ជាវីរកងទ័ពនៅកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅទិសអូស្មាច់ មានរបួសបាក់កំភួនដៃស្ដាំ ដោយសារគ្រាប់ផ្លោងរបស់ភាគីថៃ ពេលកំពុងបំពេញបេសកកម្ម មានទីលំនៅបច្ចុប្បន្ននៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដែលពិធីប្រគល់ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ គណៈកម្មាធិការសាខា។









