
រដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការព័ត៌មាននិងសាធារណមតិ ជូនដល់មន្រ្តី បង្គោលនៃមន្ទីរ-អង្គភាព រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការព័ត៌មាននិងសាធារណមតិ ជូនដល់មន្រ្តី បង្គោលនៃមន្ទីរ-អង្គភាព រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការណ៍ជាមួយមន្ទីរព័ត៌មានខេត្ត រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការព័ត៌មាន និង សាធារណមតិ ជូនដល់មន្រ្តីបង្គោលនៃមន្ទីរ-អង្គភាព រដ្ឋបាល ក្រុង- ស្រុក ឃុំ-សង្កាត់ក្នុងខេត្ត ដើម្បីកិច្ចការព័ត៌មាននៅតាមមូលដ្ឋាន ព្រមទាំងពង្រឹងប្រសិទ្ធភាព នៃការប្រមូលព័ត៌មាន ឆ្លើយតប និងបកស្រាយបំភ្លឺឱ្យបានទាន់ពេលវេលាជូនសាធារណជន ក្នុងន័យគ្រប់គ្រងនូវសណ្តាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន ធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមរមនីយកម្មសង្គម ។









