
រដ្ឋបាលស្រុកប្រាសាទបាគង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកប្រាសាទបាគង បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្តីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ មានឃុំចំនួន៣ ចូលរួមគឺ ឃុំកណ្តែក បាគង និងឃុំអំពិល ក្នុងគោលបំណងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីបញ្ហាអាទិភាព របស់ក្រុមប្រឹក្សាសម្រាប់ឆ្នំាបន្ទាប់ ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប។









