
ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត បង្កើតក្រុមការងារចល័ត ដើម្បីជំរុញការបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលកំពុងបង្កប់ខ្លួនតាមមូលដ្ឋាន
ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានីខេត្តទាំង២៥ ត្រូវរៀបចំជាក្រុមការងារចល័តតូចៗ ដើម្បីតាមដាន និងឈានទៅបង្ក្រាបក្រុមប្រព្រឹត្តបទល្មើស ដែលបច្ចុប្បន្នបានបំបែកជាក្រុមតូចៗ ហើយព្យាយាមលាក់ខ្លួនរស់នៅលាយឡំជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងន័យធ្វើយ៉ាងណាពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលកំពុងកើតឡើងយ៉ាងស្មុគស្មាញ។









