
រដ្ឋបាលខណ្ឌឫស្សីកែវ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដោយមានអ្នកចូលរួមជាង ៧០០នាក់
នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ សម្រាប់សង្កាត់គោលដៅចំនួន៥ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ។









