
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវបេតុងប្រវែង ១.០០០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍នៅសង្កាត់ស្វាយប៉ាក
នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែ នៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដើម្បីពន្លឿនការស្ថាបនា និងធានាឱ្យបាននូវស្តង់ដារគុណភាពផ្លូវសម្រាប់ការប្រើប្រាស់សាធារណៈ។









