
កូនឈើព្រៃលិចទឹកប្រមាណ ៣ ០០០ដើម ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំប្រជាពលរដ្ឋដាំស្ដារឡើងវិញក្នុងភូមិសាស្ត្រឃុំកែវពណ៌ ស្រុកពួក នៅខេត្តសៀមរាប
ក្រោមការរៀបចំរបស់អង្គការរស់នៅ និងសិក្សានៅកម្ពុជា គាំទ្រថវិកាពីប្រទេសអៀរឡង់ តាមរយៈអង្គការ Oxfam Cambodia នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបន្តដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដាំស្ដារឡើងវិញនូវកូនឈើព្រៃលិចទឹកប្រមាណ ៣ ០០០ដើម ក្នុងភូមិសាស្ត្រឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។









