
អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅដោយមិនមានការលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត
អាជ្ញាធរខេត្តសៀមរាប បានដាក់ចេញនូវវិធានការក្ដៅដោយចំពោះរោងសិប្បកម្មកែច្នៃ រោងសន្និធិ ដេប៉ូ សង្ហារឹម សិប្បកម្មឡឥដ្ឋដែលបើកខុសច្បាប់ ក្រុមមន្រ្ដីជំនាញនឹងបន្ដចុះធ្វើការស្រាវជ្រាវ ដើម្បីធ្វើការបិទរោងសិប្បកម្មជាបន្ទាន់ និងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានករណីលើកលែងឡើយ រាល់ទីតាំងអាជីវកម្មណាដែលពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។









