
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងស្តីពីព្រះរាជសុខភាពព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ÷ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ពន្ធនឹងព្រះរាជសុខភាពព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងព្រះបរមរាជវាំងបានប្រកាសឱ្យដឹងថា ស្ថានភាពព្រះរាជសុខភាពរបស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានធូរស្រាល និងមានលក្ខណៈល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។











